ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប៉ះ១ក្នុងចំណោម៣ប្រទេសនេះសម្រាប់វគ្គជម្រុះជើងងឯកទ្វីបអាស៊ី ឆ្នាំ២០២៧ ដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើជាម្ចាស់ផ្ទះ ជុំផ្តាច់ព្រ័ត្រ។
កម្ពុជា ស្ថិតនៅ POT 1 ជាមួយ ម៉ាកាវ និង ម៉ុងហ្គោលី ដែលត្រូវចាប់ឆ្នោតជាមួយក្រុម POT 2 ដែលមានប្រទេស ព្រុយណេ ទីម័រខាងកើត និង ស្រីលង្កា។ នេះជាឱកាសចុងក្រោយក្នុងពានរង្វាន់ AFC Asian Cup 2027 ក្រោយសម្រាប់ក្រុមជម្រើសជាតិទាំង៦ បន្ទាប់ពីបានធ្លាក់ចេញពីជម្រុះជើងឯកពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026) តាំងពីជុំទី១។
ការចាប់ឆ្នោតនឹងធ្វើនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការប្រកួតជម្រុះនឹងធ្វើចាប់ពីថ្ងៃទី៥ ដល់ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការប្រកួតពីរជើងគឺក្នុងដី និងក្រៅដី។
ក្រុម៣ដែលទទួលបានជ័យជម្នះនឹងឡើងទៅជម្រុះជុំទី៣ (វគ្គជម្រុះក្នុងពូល) ដែលមាន១៩ប្រទេសដើម្បីប្រកួតប្រជែងគ្នាយក៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ 2027 AFC Asian Cup៕ ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

Comments
Post a Comment