កីឡាគួរ​ឲ្យ​ស្តាយ ខេមបូឌានលីគ​ទី​២ អត់មាន​រដូវកាល២០២៤-២៥

 

ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ (CPL) បាន​សម្រេច​មិន​រៀប​ចំ​ការ​ប្រកួត​ជម្រើស​ជើង​ឯក​ជាតិ​ទី​២ (Cambodian League 2)​ សម្រាប់​រដូវ​កាល​ថ្មី ២០២៤-២៥។

លោក កាំង សេធ ប្រធាន​ក្លិប​បាល់ទាត់ ISI ដង្កោសែន​ជ័យ ដែល​ទើប​ឡើង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុម​ហ៊ុន​ខេម​បូឌានព្រីមៀរ​លីគ បាន​ឲ្យ​ដឹង​នៅ​​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៤​ថា ជម្រើស​ជើង​ឯក​ជាតិ​ទី​២ (Cambodian League 2)​ មិន​មាន​រៀប​ចំ​ការ​ប្រកួ​ត​ទេ​នៅ​រដូវ​កាល​២០២៤-២៥។

កាល​ពី​រដូវ​កាល​មុន ក្លិប​បាល់ទាត់ ឡាយហ្វ (Life FC) ព្រះ​សីហនុ ជា​ម្ចាស់​ជើង​ឯក​លីគ​ទី​២ ខណៈ​ក្រុម​បាល់ទាត់​ក្រសួង​មហា​ផ្ទៃ​ជា​ជើង​ឯក​រង។ ក្រុម​ទាំង​ពីរ​នេះ​បាន​ឡើង​មក​កាន់​លីគ​កំពូល​កម្ពុជា។​

លីគ​ទី២​ដែល​ឈ្មោះ​ដំបូង​ជា Cambodian Second League ​ត្រូវ​បាន​បង្កើត​​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ការ​រៀបចំ​មិន​បាន​ទៀង​ទាត់​ទេ។

នៅ​ឆ្នាំ​ដំបូងក្រុម​បាល់ទាត់ ​គិរីវង់សុខសែន​ជ័យ​ ជា​ម្ចាស់​ជើង និង​ឆ្នាំ​២០១៧ ក្លិប​បាល់ទាត់​វិសាខា​បាន​ក្លាយ​ជា​ជើង​ឯក។

នៅ​ឆ្នាំ​២០១៨ និង ២០១៩ មិន​បាន​រៀបចំ​ការ​ប្រកួត​ទេ ហើយ​​​ឆ្នាំ​២០២០ ក្រុម​ខេត្ត​ព្រៃវែង​បាន​ក្លាយ​ជា​ជើង​ឯក និង​ឆ្នាំ​២០២១ ក្រុម​យុវជន​បាទី​ជា​ជើង​ឯក។

Mason Greenwood បានចែកផ្លូវគ្នាជាមួយ Manchester United ហើយបានចូលរួមជាមួយ Olympique Marseille

ឆ្នាំ​២០២២ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា Cambodian League 2 ដោយ​ក្រុម​អគ្គិសនីកម្ពុជា បាន​ឈ្នះ​ជើង​ឯក និង​រដូវ​កាល​ចុង​ក្រោយ​បំផុត​២០២៣-២៤ ក្រុមបាល់ទាត់​ឡាយហ្វ (Life FC) ខេត្ត​ព្រះ​សីហនុ​ជា​ជើងឯក៕​

Comments